ភ្ញាក់ផ្អើល! មានជនមិនស្គាល់មុខមួយក្រុម ធ្វើសកម្មភាពលួចអារឈើគ្រញូង មួយដើម ក្នុងតំបន់អង្គរ

សៀមរាបៈ  នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នំា២០២១នេះ ត្រង់ចំណុចខាងត្បូងភ្នំបាខែង ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប មានករណីជនមិនស្គាល់អត្តសញ្ញាណមួយក្រុម បានធ្វើសកម្មភាពលួចអារឈើ គ្រញូងមួយដើម ។

ឈើគ្រញូងខាងលើត្រូវបានមន្រ្តីជំនាញនិយាយថា មានមុខកាត់ទំហំ០,២០ម៉ែត្រគុណនឹងមួយម៉ែត្រ ចំនួនមួយដុំ ,០,២០ម៉ែត្រ គុណនឹង០,៥០ម៉ែត្រ ចំនួនមួយដុំនិង០,១០ម៉ែត្រគុណនឹង១,៥០ ម៉ែត្រមួយដុំ ។ ពួកគេបានធ្វើសកម្មភាព រួចហើយគេចខ្លួនបាត់បន្សស់ទុកតែវត្ថុតាងនៅកន្លែងកើតហេតុ។ មន្រី្តឧទ្យានុរក្សប្រចាំតំបន់អង្គរបាននឹងកំពុងស្រាវជ្រាវ កសាងសំណុំរឿងនិងបានយកដើមគ្រញូងមករក្សាទុកនៅទីស្នាក់ការ តំបន់ការពារទេសភាពអង្គរ៕