លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ដឹកនាំមន្ត្រីជំនាញ​ចុះស្រាវជ្រាវបុគ្គលពាក់ព័ន្ធ ជាមួយអ្នកជំងឺកូវីដ-១៩ ឈ្មោះ ញ៉ ធីតា ដែលជាអាជីវករនៅផ្សារត្រពាំងអណ្ដើក

តាកែវ៖នៅព្រឹកថ្ងៃចន្ទ ៥រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ទី៣១ ខែឧសភា ឆ្នាំ២០២១នេះ លោក កៅ វគ្គសែល អភិបាល នៃគណៈអភិបាលស្រុកត្រាំកក់ បានដឹកនាំក្រុម​ការងារ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់រដ្ឋបាលស្រុក ចុះបានចុះស្រាវជ្រាវអ្នកពាក់ព័ន្ធផ្ទាល់ ជាមួយអ្នកជំងឺកូវីដ-១៩ ឈ្មោះ ញ៉ ធីតា អាយុ ២៨ឆ្នាំ រស់នៅភូមិស្ទឹង ឃុំអូរសារាយ អាជីវករលក់ដូរសម្លៀកបំពាក់ផ្សារត្រពាំងអណ្ដើក ដើម្បីអញ្ជើ​ញពួកគាត់មកពិនិត្យនិងយកសំណាក នៅមណ្ឌលចត្តាឡីស័ក បណ្តាល័យចន្ទ័សោមសែនមង្គល ៕