ព័ត៌មានជាតិ

អាជ្ញាធរ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំ បន្ទាន់ ក្នុងគោលបំណង សម្របសម្រួល ជាមួយតំណាងក្រុមហ៊ុន( រោងចក្រ អូរនាង ) ជូនកម្មករកម្មការនី សូមកុំកាត់ប្រាក់បៀវត្សប្រចាំខែ ក្នុងអំឡុង សម្រាកធ្វើចត្តាឡីស័ក្ត !!!

ប៉ោយប៉ែត ៖ នាព្រឹក ថ្ងៃចន្ទ ៥ រោច ខែជេស្ឋ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង លោក គាត ហ៊ុលអភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត រួមដំណើដោយ លោក អ៊ុយ ច័ន្ទរិទ្ធ សមាជិកអចិន្រៃយ៍គណបក្សក្រុង និងជាប្រធានក្រុមការងារយុវជនក្រុងប៉ោយប៉ែត • លោក ស្រិល អិន ចៅសង្កាត់ផ្សារកណ្ដាល • លោក ប្រឹម សុផល នាយប៉ុស្តិ៍ រដ្ឋបាលសង្កាត់ • លោក សាំង ឃឺន មេភូមិអូរឬស្សី និងក្រុមការងារ ពាក់ព័ន្ធ បានអញ្ជើញ បើកិច្ចប្រជុំបន្ទាន់ ជាមួយតំណាងក្រុមហ៊ុន ( រោងចក្រអូរនាង ) ។

ក្នុងកិច្ចប្រជុំ បន្ទាន់នាព្រឹកនេះ គោលបំណង របស់អាជ្ញាធរ សម្របសម្រួល ជាមួយតំណាងក្រុមហ៊ុន ជូនកម្មករកម្មការនី សូមកុំកាត់ប្រាក់បៀវត្សប្រចាំខែ របស់ពួកគាត់ ក្នុងអំឡុង សម្រាកធ្វើចត្តាឡីស័ក្តរយៈពេល១៤ថ្ងៃ ដែលកំពុងតែអនុវត្តន៍តាមវិធានការរបស់សុខាភិបាល ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *