ឯកឧត្តម ហេង សួរ នាំយកអំណោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ប្រគលជូនគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកួវីដ-១៩ ខេត្តកំពង់ចាម

កំពង់ចាម : ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹក ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២១ នេះ បាន នាំយក អំណោយ របស់ ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី ប្រគល់ ជូន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ជា ប្រធាន គណកម្មការ ខេត្ត ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩ សម្រាប់ ប្រេីប្រាស់ ក្នុង យុទ្ធនាការ បង្ការ ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩ និង ផ្គត់ផ្គង់ ដល់ ប្រជាពលរដ្ឋ ដែល កំពុង ធ្វើចត្តាឡីស័ក ផងដែរ ។

ឆ្លៀត ក្នុង ឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ថ្លែងអំណរគុណ យ៉ាង ជ្រាលជ្រៅ ចំពោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី ដែល បាន ចាត់តាំងតំណាងគឺ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ នាំយក ឧបករណ៍ តេស្ត រហ័ស វិជ្ជមាន កូវីដ -១៩ ចំនួន ២៥០០ អាវ ស្តេីង ពេទ្យ ៥០០០អាវ មួក ពេទ្យ ៥០០០មួក ម៉ាស ៥ម៉ឺន និង មីជាតិ ចំនួន ១០០កេស ប្រគល់ ជូន គណៈកម្មការ ខេត្ត ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩ សម្រាប់ ប្រេីប្រាស់ ជាប្រយោជន៍ក្នុង យុទ្ធនាការ នានា ដើម្បី ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ ឆ្លង រាតត្បាត ដ៏ កាច សាហាវ នេះ ហើយ ក៏ជាការ ចូលរួម រំលែក ចំពោះ ទុក្ខលំបាក និង ការខ្វះខាត របស់បងប្អូន ពលករ ចំណូល ស្រុក ក៏ដូចជា អ្នក ពាក់ព័ន្ធនឹង ព្រឹត្តិការណ៍ ២០កុម្ភៈ ដែល កំពុង ធ្វើចត្តាឡីស័ក ខណៈ កម្ពុជា កំពុង ស្ថិត ក្នុង ដំណាក់កាល រួមគ្នា ដេីម្បី ប្រយុទ្ធ ប្រឆាំង នឹង វីរុស កូរ៉ូណា ដ៏ កាច សាហាវ នេះ ផង ដែរ ។

គួរ បញ្ជាក់ ថា បេី គិត ត្រឹម ព្រឹក ថ្ងៃ ទី ២៧ ខែឧសភា ឆ្នាំ ២០២១ នេះ ខេត្តកំពង់ចាម បានរកឃើញ ករណីវិជ្ជមាន កូវីដ -១៩ ចំនួន ៣៥នាក់ ធ្វើ ឲ្យ តួរលេខ កេីនឡេីង ដល់ ៦០១នាក់ ត្រូវ បាន បញ្ជូន ទៅ សម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាលនៅវិទ្យាល័យព្រះសីហនុ និងបន្តស្រាវជ្រាវរកអ្នក ដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ផងដែរ ៕